(ខេត្តកោះកុង)៖ វគ្គអប់រំនយោបាយជំនាន់ទី២៤ ដែលរៀបចំដោយគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្តកោះកុង បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃ។ ពិធីបិទវគ្គនេះបានប្រព្រឹត្តនៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្រុកបូទុមសារគរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋានសរុបចំនួន ៦៥នាក់ (ក្នុងនោះស្រី ២៣នាក់) ក្នុងគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹងផ្នែកនយោបាយ និងសីលធម៌ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។





